បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលវៀតណាមចូលប្រាំង្គតំកល់សព គោរពវិញ្ញាណខ័ណ្ឌលោកប្រធានហូជីមិញ
ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ លើកទី ៨២ ទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម និងបុណ្យតេតប្រពៃណី ឆ្នាំរោងចត្វាស័ក នាព្រឹកថ្ងៃ ១៩ មករា គណះប្រតិភូមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណះកម្មាធិការរណះសិរ្យមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា និងចូលប្រាំង្គតំកល់សព គោរពវិញ្ញាណខ័ណ្ឌលោកប្រធានហូជីមិញ។ ចូលរួមពិធីនេះ មានអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានរដ្ឋសភា Nguyen Sinh Hung ប្រធានគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម លោក huynh Dam និងបណ្ដាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។
ក៏ក្នុងថ្ងៃនេះដែរ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួនមុខនិងជូនពរចូលឆ្នាំថ្មីបណ្ដាអតីតថ្នាក់ដឹកនាំបក្ស
រដ្ឋ និងកម្មាភិបាល បដិវត្តន៏ជើងចាស់។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងថា៖ឆ្នាំ ២០១១ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលបានរួមកំលាំងកាយចិត្ត ខំប្រឹងប្រែង និងទទួលបានបណ្ដាសមិទ្ធផលសំខាន់ ដ៏មានអត្ថន័យ។ នេះគឺជាគ្រឹស្ថានសំខាន់ដើម្បីវៀតណាមបន្តអភិវឌ្ឈន៏ក្នុងឆ្នាំ ២០១២៖យើងមានកដីសប្បាយរីករាយយ៉ាងក្រៃឡែង ចំពោះបណ្ដាសមិទ្ធផលដែលទទួលបានក្នុងរយះពេលដើមឆ្នាំ ២០១២ និងចូលឆ្នាំថ្មីជាមួយការជឿជាក់ថ្មី សេចក្ដីប្រេជ្ញាចិត្តថ្មី។ នាបច្ចុប្បន្ន ប្រជាជនគ្រប់ជាន់ថ្នាក់ គាំទ្របក្ស រដ្ឋាភិបាល ក្នងុបុព្វហេតុកសាងប្រទេសជាតិ។ក្នុងឪកាសចូលឆ្នាំថ្មី សូមជូនពរបណ្ដាអ្នកបដិវត្តន៏ជើងចាស់ បណ្ដាវារះអ្នកម្ដាយវៀតណាម ជនរួមជាតិ យុទ្ធជនក្នុងទូទាំងប្រទេស និងប្រជាជនវៀតណាមនៅឯបរទេស ចូលឆ្នាំថ្មី មានជំនឿជឿជាក់ថ្មី សេចក្ដីសប្បាយរីករាយថ្មី ៕